ក្រសួងការពារជាតិប្រកាសលុបឈ្មោះលោកផែងវណ្ណៈចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖​ តាមប្រកាសរបស់ក្រសួងការពារជាតិធ្វើនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ បានសម្រេចលុបឈ្មោះ លោក វរសេនីយ៍ទោ ផែងវណ្ណៈ នាយទាហានរង់ចាំការងារនិងទីចាត់ការបុគ្គលិក អគ្គបញ្ជាការដ្ឋាន ចេញពី ក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ។

ការលុបឈ្មោះចេញនេះ ដោយសារមូលហេតុ ប្រព្រឹត្តខុសនិងច្បាប់លក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ និងបទវិន័យទូទៅសំរាប់កងយោធពលខេមរភូមិន្ទ៕