ចៅអធិការវត្តសែនមនោរម្យបរិច្ចាគតេយ្យទាន ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ នាព្រឹងថ្ងៃទី ៦ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ  សាខសកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោក  អនុប្រធានគណៈកម្មាធិកាសាខា និងលោក អាន សុឃីម នាយកសាខា ព្រមទាំងសហការី បានអញ្ជើញទៅទទួលទេយ្យទានពីព្រះសង្ឃព្រះនាម ព្រះវិមល្លថេរ សៅ យ៉ាន រាជា គណៈថ្នាក់កិត្តិយស នៅវត្តសែនមនោរម្យ ស្ថិតនៅក្នុងភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

លោក ម៉ៅ ធនារក្ស អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានថ្លែងអំណរអរព្រះគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះតេជគុណដែល​មានទឹកព្រះទ័យ​ជ្រះថ្លា​នាំយកនូវទេយ្យទានមនុស្សធម៌ទាំងនេះប្រគល់ជូនដល់សាខា ហើយសាខានឹង​យកទេយ្យទាន​ទាំងនេះទៅចាត់ចែងទៅតាមគោលការណ៍គ្រឹះរបស់ចលនា ជួយជនងាយរងគ្រោះគ្រប់ប្រភេទ និងឆ្លើយតបឲ្យបានទាន់ពេលវេលា។

ទេយ្យទានដែលសាខាបានទទួលពីព្រះចៅអធិការវត្តរួមមាន ៖ អង្ករ ១តោន មី១០១កេស ត្រីខ ២៥០កំប៉ុង ទឹកត្រី ២៦យួរ ទឹកស៊ីអ៊ីវ ២៨យួរ ចានដែកចំនួន៦៣ សូរទឹកកកចំនួន១១ ចានស្រាកចំនួន៤០ កំសៀវចំនួន​១៦ និងបំពង់ទឹកក្ដៅ ១៥បំពង់ផងដែរ៕